ម៉េង កែវពេជ្ជតា និយាយពីមូលហេតុ​ ដែលអ្នកនាង មិនធ្វើគណកម្មការក្នុងកម្មវិធីបរទេស ជាដាច់ខាត

តារាចម្រៀងជើងចាស់ សម្លេងស្រួយ អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងដ៏ល្បីល្បាញ ដែលនៅតែអាចរក្សាបន្តបាននូវកេរ្តិ៍ឈ្មោះ និងឈរជើងក្នុងជួរវិថីតារាជើងចាស់មុខបានយូរ ទោះជាពេលបច្ចុប្បន្ននេះ អ្នកនាងមិនបានជ្រកក្នុងទ្រនំផលិតកម្មណាមួយក៏ដោយ។

ក្រឡែកមកមើលការងារបច្ចប្បន្នរបស់ អ្នកនាង ម៉េង កែវពេជ្ជតា គឺកំពុងតែមានតួនាទីយ៉ាងពិសេស ធ្វើជាគណកម្មការ នៅក្នុងកម្មវិធី«សំនៀងឯក» របស់ទូរទស្សន៍បាយ័ន ដែលជាកម្មវិធីមួយ កំពុងទទួលការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន ទូទាំងប្រទេស។

សំណួរដ៏ចាក់ដោតរបស់ ប្រិយមិត្ត សួរទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា ថា តើហេតុអី្វ បានជា អ្នកនាងមិន ដែលមិនបាន ធ្វើគណកម្មការកម្មវិធីបរទេស? ជាការឆ្លើយតបមួយរបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងច្រើន នៅក្នុងផេក ហ្វេសប៊ុករបស់នាង ដូចចង់បង្ហើបរឿងខ្លះៗ ដោយបានសរសេរថា៖

ខ្ញុំតែងមានអារម្មណ៍ល្អណាស់ចំពោះកិច្ចការមួយនេះ ។ ការហត់នឿយ​ ការលំបាកនានា​ គឺជាការលះបង់ដ៏មានតម្លៃ​ និងសក្តិសមបំផុតដែលខ្ញុំត្រូវធ្វើដោយញញឹម ។ "​ សំនៀងឯក​ "​ ជាកម្មវិធីខ្មែរ​ បង្កើតឡើងដោយខ្មែរ​ សុក្រិត​ ទោះមិនសម័យពេក​ តែក៍មិនបុរាណពេក​ ។ មោទនៈភាពរបស់ខ្ញុំ​ គឺត្រង់ខ្ញុំបានចូលរួមជួយខ្មែរអោយចេះស្រលាញ់របស់ខ្លួនឯង​ជាបឋម​ មុននឹងទទួលយកអរិយធម៌បរទេស​ពីលោកខាងក្រៅ​ ។ ខ្ញុំមិនដែលនិយាយថាកម្មវិធី​ Brand Brand របស់បរទេស​មិនល្អនោះទេ ប៉ុន្តែខ្ញុំក៍នៅតែចង់អោយខ្មែរមិនភ្លេចខ្មែរហើយងាគមកផ្តុំគ្នាគាំទ្រអ្វីដែលជាស្នាដៃខ្មែរផងទៅ​ ទើបស្រុកយើងមានឈ្មោះថាជឿនលឿនខាងសិល្បៈយ៉ាងពិតប្រាកដ​ ។ ហើយ​ក៍ខ្ញុំមិនបាក់ទឹកចិត្ត​ដែលមិនទាន់បានប្រឡូកក្នុងកម្មវិធីបទេស ព្រោះខ្ញុំដឹងថាមកពីអ្វី​ ? ? មិនមែនខ្ញុំគ្មានអ្នក​ចង់បានទេ​ ប៉ុន្តែអាចមកពីភាពច្រណែន​នៅកន្លែងនោះច្រើនពេក..​ ។ ដោយឡែកពេលនេះ​ ខ្ញុំចង់ថ្លែងទៅកាន់កម្មវិធី​ "​ សំនៀងឯក​ " ថា​ ខ្ញុំស្រលាញ់អ្នកណាស់​ ។ សូមកោតសរសើរដល់គំនិតច្នៃប្រឌិតរបស់អ្នកបង្កើតកម្មវិធីនេះដែល​ពៅពេញ​ ដោយសុឆន្ទៈ​ មនសិការ​ និងភាពជឿនលឿន​ មិនចាញ់​ Brand បរទេសឡើយ​ 👍​ សូមធ្វើបន្តទៀត​ កូនខ្មែរពិតជាត្រូវអរគុណ​ និងគាំទ្រអ្នកជារៀងរហូត​ ។ សូមអរគុណដល់ការគាំទ្រអំពីសំណាក់បងប្អូនទស្សនិកជនគ្រប់ទិសទី​ ដែលប្រគល់ការទុកចិត្តដល់យើងខ្ញុំជាក្រុមការងារ​ សំនៀងឯក​ ។ សូមអរគុណហ្វ៊ែនរបស់ពេជ្ជតាគ្រប់កន្លែង​ ។ ពិសេសសូមអរគុណក្រុម​ PSF (. Pichda Super Fans យ៉ាងខ្លាំងដែលពួកគាត់តែងនៅជាម្លាំងចិត្តដល់ពេជ្ជតា​ 🙏​ ។ ជូនពរ​ សុខភាពល្អ​ ចម្រើនរីករាយគ្រប់ក្រុមគ្រួសារ​ 💝​ រីករាយថ្ងៃធ្វើការ ។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.