ស៊ន សៀវម៉ី ធ្លាប់ដណ្តើមមេដៃមាស ចំនួន ៣ ជូនជាតិ តែពេលជួបទុក្ខ បែរជាត្រូវគេមិនសូវរវល់ទៅវិញ ព្រោះតែ.....

កីឡាការិនីតែក្វាន់ដូកម្ពុជារាងខ្ពស់ ស៊ន សៀវម៉ី បានដណ្តើមមេដៃមាស ចំនួន ៣ ហើយ ជូនជាតិ។ ការប្រកួតចុងក្រោយនេះគឺ ស៊ន សៀវម៉ី បានវាយឈ្នះហ្វីលីពីន ១៣ ទល់ ៦ ក្នុងវគ្គផ្តាច់ព្រ័ត នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២៩ នៅប្រទេសម៉ាឡេស៊ី។

ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ បន្ទាប់ពីទទួលបានជ័យជំនះលើ ហ្វីលីពីន កីឡាការិនីតែក្វាន់ដូ ស៊ន សៀវម៉ី រូបនេះបានរងរបួស ដាច់សរសៃជើង បណ្តាលឲ្យនាងមិនអាចហ្វឹកហាត់បានដូចមុនទៀត។

ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ បងប្រុស របស់ ស៊ន សៀវម៉ី បានបង្ហាញអារម្មណ៍ឈឺចាប់ និងការអាក់អន់ចិត្ត នៅពេលប្អូនស្រីរបស់ខ្លួន ជាបុគ្គលមួយរូបធ្លាប់ប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ដើម្បីដណ្តើមមេដៃ និងមុខមាត់ជូនប្រទេសជាតិខ្លួន បែរជាត្រូវគេមិនសូវយកចិត្តទុកដាក់ពេលជួបបញ្ហា ឬពេលមានទុក្ខ ទៅវិញ។

ការឈឺចាប់របស់បងប្រុង ស៊ន សៀវម៉ី ត្រូវបានលោកទម្លាយនៅលើគណនីយហ្វេសបុកថា:

ពេលខ្លះខ្ញុំមិនចង់និយាយទេតែអាណិតប្អូនស្រីពេក នាងខំប្រឹងតស៊ូដើម្បីមុខមាត់ជាតិឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ។តែរពេលគ្នាចង់វ:ជង្គង់ត្រូវចេញលុយដោយខ្លូនឯង

ក្នុងសារដដែលនោះ លោកបានបន្តទៀតថា:

ចេញប្រកួតស៊ីហ្គេមថា យកលុយមកព្យាបាលជើងតែរឥឡូវលុយមេដាយអត់ទាន់បើកហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅ ប៉ុន្មានថ្ងៃទៀតនេះ។ បន្ថែមពីសារលើកឡើងថា« ពេលប្រកួតយើងចាញ់គេថាយើងវាយមិនកើតពេលយើងវាយឈ្នះគេក៏សប្បាយចឹត្តទៅតែរពេលមានបញ្ហាដោះស្រាយខ្លួនឯង។ នៅក្នុងឃ្លាចុងក្រោយ បងប្រុសម្ចាស់មេដាយកីឡាការិនី តៃក្វាន់ដូ លោក ស៊ន អេលីត ក៏បានផ្ញើសារទទួចទៅថ្នាក់ដឹកនាំថា «សូមក្រសួងដែរពាក់ព័ន្ធគួរតែរគឹតជួយដល់គ្នាផង»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.