ពិតជាចែដន្យណាស់! នារីម្នាក់មានមុខមាត់ស្រដៀង សាន្ត ស្រីឡៃ ខ្លាំង ស្របពេលអ្នកដឹកនាំសម្តែង កៅ សីហា កំពុងប្រកាសស្វែងរក

ក្រោយពិធីបុណ្យសពរបស់ សាន ស្រីឡៃ ទើបតែបញ្ចប់កាលពិម្សិលមិញ ភ្លាមៗនោះអ្នកដឹកនាំសម្តែងឈ្មោះ កៅ សីហា (អ្នកដឹកនាំរឿង «រាជនីភូមិគ្រិះ») បានប្រកាសស្វែងរកមនុស្សស្រីណាដែលមានមុខមាត់ស្រដៀងសាន ស្រីឡៃ ដោយលោកបានសរសេរនៅលើបណ្តាញសង្គមថា:

«បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។»

ក្រោយពីទទួលបានការប្រកាសរបស់ លោក កៅ សីហា រួចមក មហាជនជាច្រើនបានធ្វើការឆ្លើយតប និងបង្ហោះរូបថតមនុស្សជាច្រើនដែលមានមុខមាត់ដូចអ្នកនាង សាន្ត ស្រីឡៃ។ ជាក់ស្ថែងពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះនារីម្នាក់ពិតជាមានរូបរាង និងមុខមាត់ដូចសាន្ត ស្រីឡៃ ច្រើន។ គណនីយហ្វេសបុករបស់នាងមានឈ្មោះថា Ding Ding សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកដឹកនាំសម្តែង កៅ សីហា ផង។

សូមមកទស្សនារូបភាពរបស់នាងដែលមានមុខមាត់ដូច សាន្ត ស្រីឡៃ ខាងក្រោមនេះ:

រូបភាពរបស់សាន្ត ស្រីឡៃ:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.